ការគ្រប់គ្រងទឹក និង បច្ចេកទេសស្រោចស្រព ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក



                                                                                                                  ព្រះរាជាណាចក្រកម្ពុជា
   សាកលវិទ្យាល័យភូមិន្ទកសិកម្ម                                                  ជាតិ សាសនា ព្រះមហាក្សត្រ
មហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម                                                              3
            3


ប្រធានបទៈ
ការគ្រប់គ្រងទឹក
 និង
បច្ចេកទេសស្រោចស្រព
ដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក

លើមុខវិជ្ជាៈ
 ការក្រប់គ្រង់ទឹក និង បច្ចេកទេសស្រោចស្រព
បង្រៀនដោយៈ លោកគ្រួ ឡោ លីតួ
រៀបរៀងដោយៈ ក្រុមទី២
សមាជិកក្រុម
                        ១. ឆាយ ម៉ៅ                                                    ២. ជា ចន្ថា
                   ៣. ផៃ សុភ័ក្រ                                                 ៤. ហ៊ន់ វលក្ខណ៍
                   ៦.ហ៊ុយ សុផាន់នី                                             ៧. ប៉ិច​ សុឃា

ឆ្នាំសិក្សា ២០១៥-២០១៦

ភ្នំពេញៈ ខែ មករា ២០១៦
បញ្ជីមាតិកា
1>          សេចក្ដីផ្ដើម                                                                                                                           
          1>1>               គោលបំណង................................................................................................................
          1>2>               ប្រវត្តិនៃកាបង្កើតប្រព័ន្ធដំណក់ទឹក...........................................................................
   1>2>1>  ប្រវត្តិនៃប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកមកកម្ពុជា................................................
         1>3>              និយមន័យ.....................................................................................................................
           1>4>               សារៈប្រយោជន៍............................................................................................................
                            1>4>1>             គុណសម្បត្តិ...........................................................................................................
                            1>4>2>             គុណវិបត្តិ................................................................................................................
           1>5>               បច្ចេកទេសអនុវត្តន៍.....................................................................................................
                            1>5>1>             តម្រូវការសម្ភារៈ.....................................................................................................
                            1>5>2>             ការរៀបចំដំឡើង...................................................................................................
2>          លទ្ធផលដែលទទួលបាន..................................................................................................
3>        សេចក្ដីសន្និដ្ខាន...................................................................................................................
4>           ឯកសាយោង........................................................................................................................


1>    សេចក្ដីផ្ដើម
            សព្វថ្ងៃនៅក្នុងវិស័យកសិកម្មការស្រោចស្រព និងការគ្រប់គ្រង់ទឹកសម្រាប់ស្រោចស្រពពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចជួយបង្កើននៅទិន្នផល ប្រាក់ចំណូលដែលអាចទូរទាត់ទៅនឹងការចំណាយដោយទទួលបានមកវិញនៅប្រាក់ចំណេញច្រើន។
            បីទសវត្សរ៍ចុងក្រោយនេះ ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកនេះមានភាពជឿនលឿនយ៉ាងខ្លាំងក្នុងវឌ្ឍន៍កម្មបច្ចេកវិទ្យា ហើយការវិវដ្ដនៃបច្ចេកវិទ្យានេះបានបង្កើនផ្ទៃដីដំណាំដុះពី ៣ លានហិចតាក្នុងឆ្នាំ ២០០០ ដល់ជាង ៦ លានហិចតាក្នុងឆ្នាំ​ ២០០៦(ICID ,2007)។
            ដូច្នេះហើយទើបក្រុមយើងខ្ញុំបានជ្រើសរើសនៅប្រធានបទមួយដែលទាក់ទង់ទៅនឹង ការគ្រប់គ្រងទឹក និងបច្ចេកទេសស្រោចស្រពដោយប្រើប្រាស់ប្រព័ន្ធដំណក់ទឹក។ព្រោះប្រព័ន្ធនេះបានចូលរួមយ៉ាងសំខាន់ក្នុងការប្រើប្រាស់ទឹកដែលមានលក្ខណៈសន្សំសំចៃខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
    1>1>       គោលបំណង
          ប្រធានបទនេះធ្វើឡើងក្នុងគោលបំណងគ្រប់គ្រង់ និងប្រើប្រាស់ទឹកក្នុងការស្រោចស្រពដោយមានលក្ខណៈសន្សំសំចៃ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
    1>2>       ប្រវត្តិនៃការបង្កើតប្រព័ន្ធដំណក់ទឹក
          ប្រព័ន្ធដំណក់ទឹកត្រូវបានគេប្រើប្រាស់អស់រយៈពេលជាងមួយសតវត្យរ៍មកហើយ។ដោយពីមុនគេធ្វើជាឆ្នាំងដីឥដ្ឋកប់ក្នុងដីដោយឲ្យទឹកជ្រាបយឺតៗចូលទៅិក្នុងដី។ ប្រព័ន្ធដំណក់ទឹកសម័យទំនើបបានចាប់ផ្ដើមរីកចំរើនក្នុងប្រទេសអាឡឺម៉ងក្នុងឆ្នាំ​ ១៨៦០ នៅពេលដែលអ្នកស្រាវជ្រាវចាប់ផ្ដើមពិសោធន៍ដោយប្រើបំពង់ដីឥដ្ឋដើម្បីបង្កើតការស្រោចស្រពរួមមួយ។ ក្នុងឆ្នាំ ១៩១៣ E.B House នៅ Colorado State University ទទួលបានជោគជ័យក្នុងការដាក់ទឹកឲ្យដល់តំបន់ឬសរបស់រុក្ខជាតិដោយពុំមានការបង្កើនកម្រិតទឹកក្រោមដី។ចំណែក O.K Robey បានធ្វើការពិសោធន៍លើការស្រោចស្រពដោយដំណក់ទឹកដែលមានឈ្មោះថា​ Canvas Hose Irrigation នៅឯសាកលវិទ្យាល័យរដ្ឋ Michigan (Michigan University)។ ការរីកចំរើនក្នុងសង្គ្រាមលោកលើកទី២ និងពេលបន្ទាប់់គេបានបង្កើតប្រព័ន្ធដំណក់ទឹកទំនើបដោយប្រើបំពង់ប្លាស្ទិចតូចៗ និងប្រភេទផ្សេងៗគ្្នានៃប្រដាប់បង្កហូរទឹក(Emitter)បានចាប់ផ្ដើមប្រើប្រាស់នៅក្នុងផ្ទះកញ្ចក់(Green House) នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
             បន្ទាប់មកបច្ចេកវិទ្យាថ្មីមួយទៀតនៃប្រព័ន្ធដំណក់ទឹកនេះ ត្រូវបានគេណែនាំឲ្យស្គាល់នៅក្នុងប្រទេសអីុស្រាអែ៊លដោយលោក Simcha Blass និងកូនប្រុសរបស់គាត់ Yeshayahu ។ នៅក្នុងឆ្នាំ ១៩៥៩ លោក Blass  បានផលិតប្រភេទប្រដាប់បញ្ចេញទឹកក្នុងប្រទេសអីុស្រាអ៊ែលដោយគាត់ធ្វើការពិសោធន៍ជាលើកទីមួយ ហើយបានប្រកាសពីភាពជោគជ័យនៃភាពជាក់ស្ដែងរបស់ប្រដាប់បញ្ចាញទឹក(Emitter) នៃប្រព័ន្ធដំណក់ទឹកដែលបានអនុវត្តជាលើកទី១ក្នុងប្រទេសមួយនេះ។
                           1>2>1>             ប្រវត្តិនៃប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកមកកម្ពុជា
          ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក ត្រូវបាននាំចូលដំបូងឡើងពីប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជានៅខែ វិច្ឆិកា ឆ្នាំ ២០០៥ តាមរយៈគម្រោងមួយរបស់អង្គការ IDE។ ក្រោយមកសំភារៈសំខាន់ៗមួយចំនួនរបស់ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកនេះ ត្រូវបាននាំចូលពីប្រទេសវៀតណាមវិញ។ IDE បានព្យាយាមសហការជាមួយនឹងផលិតករនៅក្នុងស្រុកដើម្បីផលិតសំភារៈទាំងអស់នោះ ប៉ុន្តែគុណភាពរបស់ផលិតផលដែលផលិតបាននៅក្នុងស្រុកវាទាបជាងកម្រិតស្ដង់ដា ចំណែកឯតម្លៃក៏ខ្ពស់ជាងសំភារៈដែលនាំចូលទៅទៀត។ ដូច្នេះហើយសំភារៈទាំងអស់នេះនៅតែបន្តនាំចូលពីប្រទេសវៀតណាមដ៏ដែល។ ហើយនៅពេលបច្ចប្បន្ននេះ ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកនេះកំពុងតែមានសកម្មភាពលើស្រុកចំនួន ៤ គឺស្រុកបាត់់ដំបង ក្រចេះ ព្រៃវែង និងស្វាយរៀង(Nathalie Baxter ,2007 )។
    1>3>      និយមន័យ
          ប្រព័ន្ធដំណក់ទឹក គឺជាប្រព័ន្ធស្រោចស្រពមួយដែលទឹកមានលក្ខណៈស្រក់តក់ៗហើយវាមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការផ្ដល់ទឹក និងសារធាតុចិញ្ចឹកទៅឲ្យដំណាំ។ ចំពោះនៅក្នុងដំណាំជាច្រើនបានធ្វើការផ្លាស់ប្ដូរពីការប្រើឧបករណ៍សម្រាប់បាញ់ទឹក(Sprinkler) មកប្រើប្រាស់ប្រព័ន្ធដំណក់ទឹកគឺអាចជួយកាត់បន្ថយក្នុងការប្រើប្រាស់ទឹកបានរហូតទៅដល់៥០%។
          ប្រព័ន្ធស្រោចស្រពដំណក់ទឺក គឺជាដំណើរកាស្រោចស្រពដោយដំណក់ទឹកមានលក្ខណៈស្រក់តក់ៗតិចៗ ហើយយឺតៗទៅកាន់ឬសរបស់រុក្ខជាតិដោយផ្ទាល់។ ហើយបរិវេណផ្ទៃដីដែលនៅជុំវិញឬសរបស់ដំណាំ ឬរុក្ខជាតិត្រូវបានថែរក្សាសំណើមបានយ៉ាងល្អ ព្រោះវារក្សាបាននូវតុល្យភាពរវាងទឹក និងខ្យល់សម្រាប់ប្រព័ន្ធស្រោចស្រពដ៏មានប្រសិទ្ធភាពមួយនេះ។
     1>4>       សារៈប្រយោជន៍
          នៅក្នុងវិស័យកសិកម្មការប្រើប្រាស់នៅប្រព័ន្ធស្រោចស្រពដំណក់ទឹកនេះ គឺវាមានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព ព្រោះថាប្រព័ន្ធនេះបានផ្ដល់ទឹកដោយផ្ទាល់ទៅឬសរបស់ដំណាំសឹងតែគ្មានការខ្ជះខ្ជាយទឹកទៅខាងក្រៅ និងការផ្ដល់នៅសារធាតុចិញ្ចឹមទៅឲ្យដំណាំ ដើម្បីឲ្យដុះលូតលាស់បានល្អ និងផ្ដល់នៅទិន្នផលខ្ពស់។ ហើយលើសពីនេះទៅទៀតប្រព័ន្ទស្រោចស្រពនេះ អាចផ្ដល់នូវសារៈប្រយោជន៍ជាច្រើនជាងនេះទៅទៀតផងដែរ។
             1>4>1>     គុណសម្បត្តិ
          -          ប្រើប្រាស់កម្លាំងពលកម្មក្នុងការស្រោចស្រពតិច
          -          ចំណេញពេលវេលាក្នុងការស្រោចស្រព
          -          ធ្វើឲ្យដំណាំទទួលបានទឹក និងសារធាតុចិញ្ចឹមគ្រប់គ្រាន់
          -          កាត់ន្ថយជំងឺ និងជំរកសត្វល្អិត(សៅ្ម)ទៅលើដំណាំ
          -          ងាយស្រួលក្នុងការតម្លើង ប្រើប្រាស់ និងថែទាំ
          -          ធ្វើឲ្យដីធូរ មិនមានភាពហាប់ណែន និងមិនសូវដុះសៅ្ម
          -          មានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃទឹកសម្រាប់ស្រោចស្រពដំណាំបាន៥០%
          -          មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
          -          ធ្វើឲ្យប្រសើឡើងនូវគុណភាពផលិតកម្ម
          -          មិនប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយជម្រាប និងការហូរច្រោះ(ចូលទៅក្នុងដី)
          -          ប្រើប្រាស់បានទាំងកន្លែងដែលមានផ្ទៃដីរាប់ស្មើ និងចំណោត
          -          ធ្វើឲ្យដំណាំដុះលូតលាស់បានល្អ និងផ្ដល់នៅទិន្នផលខ្ពស់...។
បញ្ជាក់៖ ប្រើប្រាស់កម្លាំងពលកម្មក្នុងការស្រោចស្រពតិច គឺយើងគ្រាន់តែយកទឹកមកដាក់នៅក្នុងពាង រួចបើកក្បាល់រ៉ូប៊ីណេបង្ហូរទឹកទៅវានឹងធ្វើការចែកចាយទឹកតាមទុយោវានឹងទៅដល់គ្រប់បណ្ដាញដែលបានតភ្ជាប់ហើយ។ យើងមិនចាំបាច់ចំណាយពេលទៅដើរស្រោចស្រពតាមគល់របស់ដំណាំម្ដងមួយគុម្ពៗជារៀងរាល់ថ្ងៃនោះទេ។
             1>4>2>     គុណវិបត្តិ
          -          ចំណាយដើមទន់ច្រើននៅក្នុងឆ្នាំដំបូង
          -          ទាមទារឲ្យអ្នកប្រើប្រាស់មានចំនេះដឹង និងបច្ចេកទេសខ្ពស់
          -          បន្សល់ទុកនូវកាកសំណល់(បំពងប្លាស្ទិច ជាទូទៅជាប់បានពី​បីទៅប្រាំពីឆ្នាំមុនពេលផ្លាស់ប្ដូរឧបករណ៍ថ្មី)
          -          ទុយោដែលប្រើនៅក្នុងប្រព័ន្ធនេះ អាចត្រូវបានបំផ្លាញដោយសារសតត្វល្អិត ពពួកសត្វកកេរ ឬក៏សត្វចិញ្ចឹមរបស់កសិករ(មាន់...ទា...)
          -          យើងមិនអាចមើលឃើញនូវដំណើរការស្រោចស្រពរបសប្រព័ន្ធនេះ ដូចទៅនឹងដំណើរការស្រោចស្រពតាមធម្មតា
          -          ប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក បង្កើតនូវផ្ទៃដីជាំទឹកតូច ដែលជាហេតុធ្វើឲ្យរុក្ខជាតិងាយនិឹងជាំទឹក
          -          ទាមទារឲ្យមានការថែទាដិតដល់ និងទឹកដែលមានគុណភាព(មិនមានកករ)...។
     1>5>       បច្ចេកទេសអនុវត្តន៍
             1>5>1>     តម្រូវការសំភារៈ
          ក្នុងការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់ទឹកត្រូវការសំភារៈដូចជា៖
          -     ម៉ូទ័របូមទឹក
          -     ទុយយ៉ូ និងបំពងទុយោ Drip
          -     ម៉ូទ័រស្វាន
          -     កន្រ្តៃ
          -     បំពង់ជ័រ
          -     កាវភ្ជាប់ទុយោ
          -     កែង
          -     កែងអក្សតេ
          -     ឆ្នុកខ្នាត ៤៩ ម.ម
          -     ធុងកាត់ទឹក
          -     ខ្សែ និងឈើ
          -     កន្ត្រោង
          -     ក្បាលរ៉ូប៊ីណេ(សម្រាប់បិត ឬបើកទឹក)....។
             1>5>2>     ការរៀបចំដំឡើង
          ការងារដំបូងនៃការដំឡើងប្រព័ន្ធស្រោចស្រពដំណក់ទឹកនេះ ចាប់ផ្ដើមដំបូងមុនគេគឺការចោះរុនធុងទឹកចំណុះ​ ២០០ លីត្រចំនួន៣កន្លែងដោយម៉ូទ័រស្វ័យប្រវត្តិដែលមានមុខកាត់ ៤៩ ម.ម និងមួយកន្លែងទៀតប្រើមុខកាត់ ២១ ម.ម។ មុខកាត់​៤៩ ម.ម ត្រូវចោះនៅផ្នែកម្ខាងនៃធុងធ្វើយ៉ាងណាឲ្យប្រហោងចោះទល់មុខគ្នា ដោយចោះឲ្យកៀកនឹងផ្ទៃបាតធុង។ ចោះប្រហោងតូចមួយទៀតមានមុខកាត់ ២១ ម.ម ឲ្យបានគំលាតពីប្រហោងធំប្រវែង ៣០ ស.ម។ ពេលរួចរាល់ហើយយកសុងញីឈ្មោលទាំងពីរទំហំគឺ​ ៤៩ ម.ម និង ២១ ម.ម មកមួលភ្ជាប់ធុងទឹក ហើយយកទុយោថ្លាខ្នាត់ ២១ ម.ម ទៅភ្ជាប់ជាមួយសុង ២១ ម.ម ប្រើសម្រាប់វាស់នីវ៉ូទឹកក្នុងធុង។
          បន្ទាប់មកត្រូវរៀបចំសម្ភារៈដូចជា កាវភ្ជាប់ទុយោ កែង កែងរាងអក្សតេ ឆ្នុកខ្នាត់ ៤៩ ម.ម និងបំពង់ទុយោខ្នាត់ ៤៩ ម.ម មកកាត់ និងតភា្ជប់គ្នាឲ្យស្រច។ បន្ទាប់មកទៀតចោះបំពងដែលបានកាត់ប្រវែងមួយម៉ែត្រ នោះជា ៤ រុន្ធ ហើយរន្ធនីមួយៗមានមុខកាត់ ១៨ ម.ម ហើយមានចំងាយពីរន្ធមួយទៅរន្ធមួយមានប្រវែង​ ២៥ ស.ម។ ការចោះរន្ធបែបនេះគឺ ដើម្បីភ្ជាប់ក្បាល់តពីបំពងមេ ទំហំ​ ៤៩ ម.ម ទៅនឹងបំពងដំណក់ទឹក(២១ ម.ម)រួចហើយត្រូវមួលប៊ូឡុងក្បាល់តភ្ជាប់ទៅនឹងបំពងមេឲ្យបានតឹងណៃជីតល្អប្រយោជន៍ ការពារកុំឲ្យទឹកជ្រាបចេញនៅពេលបង្ហូរទឹកស្រោចស្រព។ ក្រោយពីការភា្ជប់ក្បាល់តរួចហើយ វាស់បំពង់ដំណក់ទឹកឲ្យបានប្រវែង ១,៧០ ម ដោយភា្ជប់សាកល្បងទៅនឹងក្បាលតហើយទុកប្រវែង ១៥ ស.ម ពីក្បាល់តបំពងមេ។បន្ទាប់មកប្រដាប់ចោះ មកចោះទម្លុះផ្នែកម្ខាងរបស់បំពងតូចនេះ រួចយកក្បាល់បន្តក់ទឹកទៅដោតភ្ជាប់ជាការស្រេច។ ត្រូវធ្វើបែបនេះឲ្យបានគ្រប់ ៥រន្ធ ដោយក្បាល់បន្តក់ទឹកមួយទៅមួយទៀតមានប្រវែងទៅតាមប្រភេទដំណាំ។ រួចត្រូវបត់ក្បាលទុយោឲ្យបានប្រវែង ៥ ស.ម រួចមកខ្សែលួសចងផ្អោបគ្នាឲ្យជាប់ដើម្បីការពារកុំឲ្យកម្លាំងទឹកធ្លាក់ចេញនៅពេលបញ្ចូលទឹកសម្រាប់ស្រោចស្រពម្ដងៗ។
          នៅពេលកិច្ចការខាងលើរួចរាល់ចប់សព្វគ្រប់អស់ហើយ យើងត្រូវដំឡើងជើងទម្ររធុងទឹកដែលធ្វើពីឬស្សី ថាយភា្ជប់គ្នាដោយប្រើដែកគោលប្រវែង ៦ ស.ម ឬ៦ ហុ៊ន។ មុនវាយភា្ជប់គ្នាត្រូវប្រើដែកខៃជាមុនសិន ដើម្បីកុំឲ្យបែក ឬប្រេះសាច់ឬស្សី ហើយជើងទម្រត្រូវធ្វើឲ្យមានកំពស់ ១.៥ ម ពីផ្ទៃដីរាប់ស្មើប្រលេពីប៉ែតកែង មានបាតក្រោមទំហំ ៩០ ស.មx ៩០ ស.ម និងបាតលើទំហំ ៦០ ស.មx៦០ ស.ម ឲ្យសមស្របនឹផ្ទៃបាតធុងទឹក។ បន្ទាប់ពីដំឡើងជើងទម្ររួចហើយ ត្រូវតំរៀបវាឲ្យរៀងគ្នាចម្ងាយពីមួយទៅមួយប្រវែង ២,៣០ ម រួចហើយលើកធុងដាក់ពីលើ ហើយបញ្ចូលទឹកបន្តិចដើម្បីឲ្យធុងមានទំងន់នឆងមានលំនឹងល្អ។ ចាប់ផ្ដើមយកវ៉ាន កែង កែងអក្សតេ និងបំពងទុយោមេខ្នាត ៤៩ ម.ម មកតភ្ជាប់គ្នាដោយប្រើកាវបិ បៀកនៅតាមមុខតំណ​​ ហើយដាក់តំរៀបតាមក្បាលដីរងរបស់ដំណាំ។ ចុងក្រោយប្រើបំពងទុយោខ្នាត់ ២១ ម.ម ដែលបានភ្ជាប់ដោយក្បាល់មេ រួចប្រើកែងអក្សតេភ្ជាប់មុខតំណត្រង់ចំណុចធុងទឹកស្ថិតនៅ ហើយកាត់បំពងទុយោខ្នាត ២១ ម.ម ប្រវែង ២,២ ម បណ្ដុះឡើងលើ ហើយភ្ជាប់កែងមួយផ្នែកខាងចុងដាក់បែរមុខទៅរកធុងទឹក ដើម្បីឲ្យទឹកហូរចូលធុង។ នៅលើបំពងប្រវែង ២,២ ម នេះត្រូវដាក់វ៉ានខ្នាត ២១ ម.ម មួយនៅត្រងចំណុចណាមួយក៏បាន ដើម្បីងាយស្រួលបិទ និងបើកនៅពេលខ្វះ ឬលើសទឹក។
          នៅទីបញ្ចាប់យើងទទួលបាននៅប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកថ្មីមួយ ដែលមានលក្ខណៈទំនើបហើយសាមញ្ញងាយស្រួលក្នុងការស្រោចស្រព មិនចំណាយកម្លាំងពលកម្មច្រើន ប្រើរយៈពេលខ្លី មិនខាត់បង់ថាមពលអគ្គិសនីខ្ជះខ្ជាយ ពិេសសាមានសមត្តភាពគ្រប់គ្រង់ទឹកបានសឹងតែ ១០០%។
2>    លទ្ធលផ
          ជាលទ្ធផលយើងសង្កេតឃើញថា ការប្រើប្រាស់នៅប្រព័ន្ធស្រោចស្រពដំណក់ទឹកគឺធ្វើឲ្យការគ្រប់គ្រង់ទឹកសម្រាប់ស្រោចស្រពលើដំណាំមានលក្ខណៈជួយសន្សំសំចៃទឹកបានសឹងតែ ១០០%ឯណ្ណោះ។ ម្យ៉ាងទៀតវាបានជួយកាត់បានច្រើនក្នុងការប្រើប្រាស់កំលាំពលកម្មក្នុងការស្រោចស្រពលើដំណាំ ជួយកាត់បន្ថយនៅពពួកសៅ្មចង្រៃ សត្វល្អិត និងជំងឺដែលរាលត្បាត់លើដំណាំ ជួយរក្សានូវសំណើមដែលមាននៅក្នងដីឲ្យមានតុល្យភាព។
          ប៉ុន្តែវាក៏មាននៅផលវិបាកមួយចំនួនដែលកើតមានផងដែរដូចជា ធ្វើឲ្យាមានការកកស្ទះនៅតាមរន្ធតូចៗដោយសារកំទេចកំទី ចំណាយដើមទុននៅឆ្នាំដំបូងច្រើន និងធ្វើឲ្យរុក្ខជាតិងាយទទួលរងនៅភាពជាំទឹក...។
3>   សេចក្ដីសន្និដ្ខាន
          ដោយយោងទៅតាមលទ្ធផលខាងលើ យើងអាចធ្វើការសន្និដ្ឋានទៅលើប្រព័ន្ធស្រោចស្រពដោយដំណក់ទឹកបានថា វាពិតជាមានប្រសិទ្ធិភាពខ្ពល់ក្នុងការជួយសន្សំសំចៃទឹកដែលបានប្រើប្រស់សម្រាប់ស្រោចស្រពដំណាំបានសឹងតែ​ ១០០% ជាជាងប្រព័ន្ធស្រោចស្រពផ្សេងៗទៀត។ ព្រោះប្រព័ន្ធនេះដំណើរកាស្រោចស្រពដោយដំណក់ទឹកមានលក្ខណៈស្រក់តក់ៗតិចៗ ហើយយឺតៗទៅកាន់ឬសរបស់រុក្ខជាតិដោយផ្ទាល់។ ហើយបរិវេណផ្ទៃដីដែលនៅជុំវិញឬសរបស់ដំណាំ ឬរុក្ខជាតិត្រូវបានថែរក្សាសំណើមបានយ៉ាងល្អ និងរក្សាបាននូវតុល្យភាពរវាងទឹក និងខ្យល់សម្រាប់ប្រព័ន្ធស្រោចស្រពដ៏មានប្រសិទ្ធភាពមួយនេះ។


ឯកសាយោង
1>     លោក ប៊ូ សុភក្ត,២០១០(ឥទិ្ធពលជីអ៊ុយរ៉េលើដំណាំខាត់ណាដោយប្រើប្រព័ន្ធដំណក់ទឹក)សារណាបញ្ចាប់ការសិក្សា
2>     លោក សូ សីហាសម្បត្តិ,២០០៨(ការសិក្សាអំពីប្រសិទ្ធិភាពនៃការដាំដំណាំតាប្រព័ន្ធបច្ចេកទេសស្រោចស្រពដំណក់ទឹករបស់អង្គការឃែរ កម្ពុជាក្នុងស្រុកបាភ្នំខេត្តព្រៃវែង) សារណាបទបញ្ចប់ការសិក្សា
3>   www.Drip Irrigation System.com
4>      Bainbridge, David A (June 2001). "Buried clay pot irrigation: a little known but very efficient traditional method of irrigation". Agricultural Water Management 48 (2): 79–88. doi:10.1016/S0378-3774(00)00119-0. Retrieved 23 October 2013.

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment